បុរសជាសង្សារ មានជម្លោះនិងគ្នា សម្រេចចិត្ត យកកាំភ្លើងបាញ់សង្សា ឲ្យស្លាប់ក្នុងថ្លុកឈាម...
ខេត្តមណ្ឌលគីរី :មានករណីមួយ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
បុរសម្នាក់មានប្រពន្ធកូនរួចហើយ តាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ហើយមានជម្លោះនឹងគ្នារឿងហូបបាយ ហើយបានរាលដាលផ្ទុះជាជម្លោះយ៉ាងខ្លាំងបណ្តាលឲ្យបុរសជាសង្សារសម្រេចចិត្ត ទាញកាំភ្លើង អាកា បាញ់ប្រហារសង្សាបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម័នៅក្នុងបន្ទប់ប៉ុស្ដិ៍មណ្ឌលសុខភាព អណ្ដូងក្រឡឹង ហើយគ្រាប់បានផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំណ្តាល អោយរងរបួសថែមទៀត។
សូមញ្ជាក់នារីរងគ្រោះឈ្មោះ កន្និការ អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រូពេទ្យ ។ចំណែកជនល្មើសឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ។
បច្ច្បុនជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅតុលាការដេីម្បីអនុវត្តតាមច្បាប់៕
No comments