លោកហោម៉ៅដែលបងប្អូនធ្លាប់តែស្គល់តាមរយ:បញ្ជាសចរាចរណ៍នោះពេលនេះបានស្លាប់ហេីយ..
លោក ហោ ម៉ៅ ដែលបងប្អូនធ្លាប់តែបានឃេីញឈធ្វេីចរាចរណ៍នៅតាមបណ្តាលស្តុបនានានៅក្រុងភ្នំពេញជាពិសេសស្តុបលូប្រាំពេទ្យរុស្សីស្តុបវត្តចក្រអង្រេក្រោមជាដេីម។
ហេីយលោក ហោ ម៉ៅ ក៍ជាសន្តិសុខរដ្ឋបាលក្នុងខណ្ឌមានជ័យផងដែរ តែពេលនេះជាអកុសលលោក
ហោ ម៉ៅ បានស្លាប់បាត់បង់ជីវិតទៅហេីយ នៅរសៀលថ្ងៃទី១៨ខែ៥.ឆ្នាំ២០២៤
សពលោក ហោ ម៉ៅ តម្កល់នៅគេហដ្ឋានខាងលិចផ្សារច្បារអំពៅ ស្ថិតនៅភូមដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង១៩.០០នាទីយប់លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានដឹកនាំសហការីមកចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ហោ ម៉ៅ អាយុ៦៣ឆ្នាំបានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូង នៅវេលាម៉ោង១៥.០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ និងបាននាំយកថវិការបស់លោកជំទាវ ឡោក ខេង ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២ ចំនួន ១០០.០០០៛ ថវិកាសមាគមមនុស្សចាស់ ៥០០.០០០៛ និងថវិការបស់គណបក្សសង្កាត់ច្បារអំពៅទី២ចំនួន ២០០.០០០៛ សរុប៨០០.០០០៛ អង្ករ១បេ៥០គីឡូ ទឹកសុទ្ធ២កេះ ទឹកក្រូច១កេះ ជូនដល់គ្រួសារសព ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ប៊ុនឆោមks-newstv
No comments