សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

លោក​ ម៉ៅ​ សឿត អធិការខណ្ឌច្បារអំពៅនិងជា​ ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ​ ធ្វេីការសំណេះ សំណាលជាក្រុមប្រឹក្សាចំនួន១០រូបក្នុងសង្កាត់..

ដោយ :eyenewskh.com

 


នៅព្រឹកថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ​២០២៤ លោក​ ម៉ៅ​ សឿត​ ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ​ និងសហការី​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាសង្កាត់ក្បាលកោះ​ ក្នុងតំណែង CPP ចំនួន១០រូប​ ដែលត្រូវចូលរួមបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ នាថ្ងៃទី២​៦​ ខែឧសភា​ ឆ្នាំ​២០២៤​ នាពេលខាងមុខ។ 

ក្នុងឱកាសនេះដែរ​ លោក​ ម៉ៅ​សឿត​  បានឧបត្ថម្ភជូនអង្គបោះឆ្នោត​រួមមាន ៖​ អង្ករ ២០០គីឡូក្រាម-មី១០កេស-ទឹកសុទ្ធ១០កេស-ទឹកក្រូច១០កេស-ទឹកត្រី១០យួរ​-ទឹកសុីអុីវ១០យួរ​ ថវិកា សរុប ១,០០០,០០០​រៀល​ ឧបត្ថម្ភធ្វើស្លាក គណបក្ស ថវិកា ១៧៥ដុល្លារ​-ឧបត្ថម្ភ​កម្លាំងចូលរួមឃោសនាបោះឆ្នោត ថវិកា ៥០០,០០០ រៀល-ឧបត្ថម្ភ ប្រជាការពារ ថវិកា ១០០,០០០​ រៀល​ និងឧបត្ថម្ភស្មៀនសង្កាត់ ថវិកា ១០០,០០០​ រៀល។
















No comments