អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានបេីកកិច្ចប្រជុំការងារសវនកម្មផ្ទៃក្នុង
នៅព្រឹកថ្ងៃទី២៣-០៧-២០២៤ នៅសាលប្រជុំ អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានបេីកកិច្ចប្រជុំការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក សាន ស៉ីណា ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីក្រុមការងារ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោក-លោកស្រី អធិការរង លោក-លោកស្រីនាយផ្នែក នាយប៉ុស្ដិ៍ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ប៊ុនឆោមកញ្ចក់សង្គម/ks-newstv
No comments