សាលាដំបូងខេត្តតាកែវបានធ្វើការសម្របសម្រួលផ្សះផ្សា លើសំណុំរឿងរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង លេខ១៣១៣ ..
( ខេត្តតាកែវ ) ថ្ងៃអង្គារ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តតាកែវបានធ្វើការសម្របសម្រួលផ្សះផ្សា លើសំណុំរឿងរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង លេខ១៣១៣ ..
ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីសុំបែងចែកដីកេរមរតករបស់ម្តាយឈ្មោះ សរ សុខ ស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទៅឱ្យកូនចំនួន ៣នាក់ ក្នុងនោះមានឈ្មោះ ឃឹម វ៉ាត, ឈ្មោះ ឃឹម យ៉ាត និងឈ្មោះ ឃឹម សារ។ គួរបញ្ជាក់ផងដែរថា លោកយាយ សរ សុខ មានកូនចំនួន ៧នាក់ ក្នុងនោះកូនចំនួន ៤នាក់បានទទួលចំណែករួចអស់ហើយ នៅឡើយកូនចំនួន ៣នាក់ ដែលពុំទាន់ទទួលបាន ទើបគាត់សុំឱ្យតុលាការសម្រេចតាមឆន្ទះរបស់គាត់។ ក្នុងពេលដំណើរការនីតិវិធី កូនច្បងឈ្មោះ ឃឹម វង មិនព្រមតាមឆន្ទះម្តាយ ហើយបានប្រកែកបដិសេធឆន្ទះម្តាយ ព្រមទាំងបានប្តឹងទប់ស្កាត់រហូតទៅដល់អាជ្ញាធរស្រុក។ ដោយមានការពន្យល់ សម្របសម្រួល និងមានការប៉ះប៉ូវពីបងប្អូន ឈ្មោះ ឃឹម វង ក៏បានយល់ព្រម និងឈប់ប្តឹងផ្តល់ ព្រមទាំងបានសូមទោសម្តាយរបស់ខ្លួន ហើយតុលាការក៏បានជម្រាបទៅអាជ្ញាធរពាក់ព័ន្ធដើម្បីជួយចុះបញ្ជីបំបែកប្លង់រៀងៗខ្លួនតាមការព្រមព្រៀងរបស់ភាគី។ប៊ុនឆោមកញ្ចក់សង្គម/ks-newstv
No comments