ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចំនួន០២

ដោយ :kcrtvonline

 

កំពង់ឆ្នាំង: រសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចំនួន ០២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រីអនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យ ប្រធានអង្គភាព និងលោកអធិការនគរបាលក្រុងស្រុកទាំង៨ផងដែរ។


ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ស្នងការ មានមតិបើកកិច្ចប្រជុំ និងលើកផែនការ ការពារសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងផែនការចំនួន ០២គឺ:

១-ផែនការ ការពារសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង។

២-ផែនការ ការពារសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងពិធីវិសាខបូជា ដែលប្រព្រឹត្តទៅ ក្នុងបរិវេនព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ នៅស្រុកពញាឮ ខេត្តកណ្តាល។

ដើម្បីដាក់ឲ្យសមាជិកអង្គប្រជុំ ពិភាក្សា ផ្លាស់ប្តូរយោបល់។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ហួន ស៊ីណារឿន ស្នងការរងទទួលផែនការងារសន្តិសុខ បានអានផែនការទាំងពីរ ជូនអង្គប្រជុំ ដើម្បីពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាជាបន្តបន្ទាប់។

ជាបន្តលោកឧត្តមសេនីយ៍ ស្នងការ ក៏បានឯកភាព តាមផែនការ និងមានមតិបូកសរុប ដាក់បទបញ្ជា ទៅសមាជិកអង្គប្រជុំ ឲ្យយកចិត្តទុកដាក់គោរព និងអនុវត្តតាមផែនការដែលបានដាក់ចុះឲ្យមានប្រសិទ្ធិភាពខ្ពស់ រក្សាឲ្យបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈក្នុងកម្មវិធីទាំងពីរ ហើយចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានជូនពរដល់សមាជិកអង្គប្រជុំឲ្យជួបប្រទះតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕

No comments