ឯកឧត្តមបណ្ឌិត លី ធុជ សង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិក អង្គការសង្គមស៊ីវិល និងអង្គការជំនាញៗ នឹងរួមចំណែកអភិវឌ្ឍផែនការសកម្មភាពថ្មីៗសម្រាប់រដ្ឋភាគីនៃអនុសញ្ញា លើកកម្ពស់បទដ្ឋាន និងសកលភាវូបនីយកម្មនៃអនុសញ្ញា
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត បោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមកិច្ចប្រជុំនេះជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំកំពូលសៀម-អង្គរ ស្តីពីពិភពលោកមួយដែគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំង១៦៤ នឹងអនុម័តសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញកាតព្វកិច្ច និងសម្រេចគោលបំណងរបស់អនុសញ្ញាអូតាវ៉ា។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំកំពូលសៀម-អង្គរ ស្តីពីពិភពលោកមួយដែគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំង១៦៤ នឹងអនុម័តសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញកាតព្វកិច្ច និងសម្រេចគោលបំណងរបស់អនុសញ្ញាអូតាវ៉ា។ ដោយ៖ កន ចំណាន, រូបភាព៖ បណ្តាញសង្គម ឯកឧត្តម លី ធុជ
No comments