សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព

ដោយ :eyenewskh.com

 


ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” និងបូកសរុបលទ្ធផលសកម្មភាពនានា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងលើកទិដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅសាលប្រជុំកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ គណៈកម្មាធិការសាខា ក្រុមកាកបាទក្រហម នៃសាលាខេត្តព្រៃវែង កាកបាទក្រហមតាមមន្ទីរ អង្គភាព មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ សាលាគរុកោសល្យ និងវិក្រិតការ ហ៊ុន សែន គណៈកម្មាធិការអនុសាខាស្រុក មន្រ្តីប្រចាំការអនុសាខាក្រុង ស្រុក មន្រ្តីទំនាក់ទំនងទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្តសាខា និងអនុសាខាទីប្រឹក្សា និងយុវជន កក្រក យុវជន សសយក ក្រុងព្រៃវែង មេកងឯកភាព និងយុវជន កាយរឹទ្ធ។

No comments