សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ តាមដីការលេង្គាប់លេខ៣៨៣ និងដីការលេខ៣៨៤ ចេញដោយលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ....
ស្រុកកោះអណ្តែត នៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង៥០នាទី ដោយមានការចង្អុលបង្ហាពី លោកឧត្តសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនិតិវិធីឯកឧត្តមព្រះរាអាជ្ញាសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯកជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការចាប់ខ្លួនជនត្រូវចោទចំនួន០២នាក់
១.ឈ្មោះតែម ប្រាជ្ញ ហៅចាប ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដើមក្រូចឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ។
២.ឈ្មោះ ភា ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមក្រូចឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ (ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស) ។
ករណីនេះកម្លាំងជំនាញអធិការដ្ឋានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ប៑ុនឆោម កញ្ចក់សង្គម/ks-newstv...
No comments