លោកជំទាវ ពេជ ម៉ារ៉ែនប្រធាន ប្រធានសាលាដំបូខេត្តតាកែវនិក្រុមលារងារអញ្ចេីញចូលរួមបុណ្យសពអ្នកស្រីណាំចន្ធូ...
លោកជំទាវ ពេជ ម៉ារ៉ែនប្រធាន ប្រធានសាលាដំបូខេត្តតាកែវនិងស្វាមី ព្រមទាំងបុត្រាបុត្រី និងក្រុមការងារនៃសាលាដំបូងខេត្តតាកែវ បានអញ្ជើញ នាំយកថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃគ្រួសារសពស្ត្រី ឈ្មោះ ណាំ ចន្ធូ ដែលបានស្លាប់ដោយសារប្រតិកម្ម ក្នុងការចាក់ថ្នាំ របស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ហើយត្រូវបានម្ចាស់គ្លីនិសយកសពទៅប្លុងចោល នៅគៀនព្រៃ ក្បែរផ្លូវ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន សាលាដំបូងខេត្តតាកែវ បានប្ដេជ្ញាចិត្ត និងរកយុត្តិធម៌ជូនគ្រួសារសព តុលាការនិងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ មិនឱ្យជនល្មើសរួចខ្លួននោះទេ។
No comments