សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

កូនបំណុលកាប់ម្ចាស់បំណុលស្លាប់ភ្លាមៗហ្នឹងកន្លែង...

ដោយ :eyenewskh.com

ខេត្តកណ្ដាល  កាលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ មាន បុសម្នាក់ខឹងម្ចាស់បំណុលទារលុយជំពាក់៣៦មុឺនរៀល ហេីយប្រើពាក្យសំដីខ្លាំងៗទៅលើខ្លួន ហើយយកទូរស័ព្ទថតទៀតផងនោះបុរសជាជនសង្ស័យក៍ទាយកាំបិត កាប់ប្រហារ គ្មានប្រណីដៃសូម្បីបន្តិច ទៅលើស្ត្រី ដែលជាម្ចាស់លុយ បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម។

 ជនរងគ្រោះដែលស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាងខេត្ត កណ្តាល មុខរបរជាងដែក កំពុងរត់គេចខ្លួន។

ចំណែកជនដៃដល់ដែលកាប់សម្លាប់ស្ត្រីម្នាជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច្រុកវាលវែងខេត្តពោធិ៍សាត់ឃាត់ខ្លួននូវរសៀលថ្ងៃទី២១.ឧសភាឆ្នាំ២០២៤ហេីយបញ្ជួនប្រគល់ឲ្យសមត្ថកិច្ចខេត្តកណ្តាលដេីម្បីអនុវត្តទៅតាមច្បាប់។




No comments