បុរសម្នាក់ក្លាយជាជនសង្ស័យជាអ្នករំលោភក្មេងស្រីមិនគ្រប់អាយុ..
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ឌួង ច័ន្ទរតនៈ បានបបួលក្មេងស្រី ឈ្មោះ ស.ស.ម ឲ្យទៅហាងរបស់ខ្លួន (ជនសង្ស័យ) ក្មេងស្រីជនរងគ្រោះបានជិះម៉ូតូទៅដល់ហាងជនសង្ស័យ រួចក៏ហៅក្មេងស្រីរងគ្រោះឲ្យចូលបន្ទប់ផ្ទះរបស់ខ្លួន រួចហុចទឹកមួយកែវឲ្យផឹក ក្រោយផឹករួចក៏ទន់ដៃទន់ជើង រួចខ្លួនបានធ្វើសកម្មភាព គេងលើភ្លៅ អង្អែលថ្ពាល់ ក្មេងស្រីរងគ្រោះព្យាយាមរើបម្រាស់ តែកម្រើកមិនបាន ទើបជនសង្ស័យធ្វើសកម្មភាពតាមតែអំពើចិត្តរហូតបានសម្រេច។
រំលឹកថា វាមិនមែនដូចការលើកឡើងរបស់សាធារណៈមតិមួយចំនួនលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលថាក្មេងស្រីទៅដល់ផ្ទះប្រុស ត្រូវដងត្រូវផ្លែទើប កើតជាស្រីប្រកាន់ប្រុសប្រកែកនោះមិនពិតឡើយ បើរឿងនេះកើតលើប្អូនស្រីរបស់អស់លោក តើមានអារម្មណ៍បែបណាដែរ៕
No comments