ប្រើញញួរ វាយក្បាល សម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែបានសម្រេច
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម ប្រើញញួរ វាយក្បាល សម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លាប់ ខ្លួនមិនបានសម្រេច។ បន្ទាប់ពីយកញញួរវាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនសង្ស័យជាប្តីឈ្មោះសួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារTBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លាប់ ខ្លួនមិនបានសម្រេច៕
No comments