សមត្ថកិច្ចឃាត់ខ្លួនឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី..
(ខេត្តកំពង់ស្ពឺ) សមត្ថកិច្ចឃាត់ខ្លួនឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់បានលែងលះ ហើយត្រូវរៀបការស្អែកនេះ ។
នោះ រឿងធំបណ្តោយ ! កាន់តែធ្ងន់ធ្ងរហើយ បើជាការពិត?មានតួនាទី ដល់ថ្នាក់ ឧត្តមសេនីយ៍ត្រី ស្នងការរង ខេត្តកំពង់ស្ពឺ មួយទាំងមូល តែបែ ជាមានគំនិតក្លែងបន្លំឯកសារ ដើម្បីបានរៀបការ ជាមួយ ប្រពន្ធថ្មី ក្នុងពេលដែលខ្លួន មិនទាន់ លែងលះ ដាច់ស្រេច ជាមួយប្រពន្ធដើម ។
ចំណែកប្រពន្ធដើម មានតួនាទីជា អធិការរងនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ថែមទៀតផង ។ព្រឹកថ្ងៃទី១៩មករា២០២៤នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកផ្កាយ១ ង៉ាម រី ឬ ឃុត វឌ្ឍនា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពី ដែលមានកម្លាំងកងអន្តរាគមន៍ការពារសន្តិសុខយ៉ាងម៉ត់ចត់ជាទីបំផុត ធ្វើទ្បើងតាមបញ្ជា របស់ព្រះរាជអាជ្ញា ការបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ត្រីស្នងការរង ខាងលើ គឺពាក់ព័ន្ធ ការរៀបចំ ក្លែងឯកសារ រៀបការប្រពន្ធថ្មី ក្រោយពីមាន ពាក្យបណ្តឹង របស់ប្រពន្ធដើម ។
No comments