ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៅទីតាំងវិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។
ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងវិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារខ្លាំងណាស់។ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ បានរំលេចព្រឹត្តិការណ៍នៅកម្ពុជា ពីដំណាក់កាលរីកចម្រើន មកហិនហោច ហើយឆ្ពោះមកកាន់ការរីកចម្រើនជាថ្មី។
* សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្តេចតេជោទេនោះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមកម្លាំងមួយកងពល អាចដុតបញ្ឆេះភ្លើងសង្គ្រាម។ ប៉ុន្តែការពន្លត់សង្គ្រាមត្រូវមានការចូលរួមពីគ្រប់ភាគី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ ជានិមិត្តរូបខ្មែរទាំងអស់ និងជានិមិត្តរូបនៃសុខសន្តិភាព។ ដូច្នេះវិមាននេះសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដំណើររបស់កម្ពុជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារវិមាននយោបាយឈ្នះ-ឈ្នះ បន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជាជាបន្តទៀត នៅវិមាននយោបាយឈ្នះ-ឈ្នះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធានា៣យ៉ាង ជាស្នូលនៃការអនុវត្តន៍បានជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ រួមមាន៖ ១) ធានាអាយុជីវិត និងរូបកាយ, ២) ធានាអាជីព និងមុខរបរ និង៣) ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធាតុសំខាន់ដែលនាំឱ្យការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ បានជោគជ័យ គឺទំនុកចិត្ត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជឿទុកចិត្តនោះ គឺជឿទុកចិត្តសម្តេចតេជោ និងមួយទៀតកងទ័ពខ្មែរក្រហមជឿទុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាសង្គ្រាមនៅកម្ពុជាមិនបញ្ចប់ទេនោះ តើមានមនុស្សប៉ុន្មាននាក់ទៀត ត្រូវស្លាប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនសង្គ្រាមមិនបញ្ចប់ទេនោះ កម្ពុជាមិនអាចបោសសំអាតមីនអស់ពីក្នុងដីនោះឡើយ ហើយនឹងបន្តកើនឡើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាម បានធ្វើឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ រួមទាំងតំបន់អតីតសមរភូមិសង្គ្រាមផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាម បានរួមចំណែកដល់ការរក្សាស្ថេរភាពតំបន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ ប្រមូលផ្តុំកម្លាំង និងបញ្ញាញាណ ដើម្បីកសាងជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទបញ្ចប់សង្គ្រាមបង្កជម្រើស បង្កើតឱកាសដល់មនុស្សជំនាន់ក្រោយរាប់ជំនាន់បន្ថែមទៀត។ នេះជាប្រយោជន៍ដ៏ធំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តសាងសង់វិមានឈ្នះឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរកថវិកាកសាងសំណង់ពាក់ព័ន្ធវិមាននយោបាយឈ្នះ-ឈ្នះ និងសំណង់ផ្សេងៗទៀត។
No comments