សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះសេរី...
ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្ថែមថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។
No comments