សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

សម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែង..

ដោយ :eyenewskh.com

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។

 ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ 

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕ប៑ុនឆោម កញ្ចក់សង្គម/ks-newstv


No comments