លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ដោះស្រាយបណ្តឹងដីគ្រួសារមួយកន្លែងនៅស្រុកបាទីខេត្តតាកែវ...
នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២៤... សាលាដំបូងខេត្តតាកែវ ក្រោមកិច្ចដឹកនាំនីតិវិធីរបស់លោកជំទាវប្រធាន ពេជ ម៉ារ៉ែន បានផ្តល់ជូននូវដំណោះស្រាយឈ្នះៗទាំងអស់គ្នាអោយដល់ភាគីនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដែលបានដាក់ពាក្យប្តឹងសុំបែងចែកមត៍កដី០៧ប័ណ្ណជា០៣ចំណែក ។
ក្រោយពីជួបជុំគ្នាក្រោមកិច្ចដឹកនាំនីតិវិធី លោកជំទាវ ពេជ ម៉ារ៉ែន បានសម្របសម្រួលផ្សះផ្សារដោយទឹកចិត្តគុណធម៍មនុស្សធម៍សច្ចៈធម៍ពន្យល់ណែនាំអោយមានការយោគយល់អធ្យាស្រ័យគ្នាជាបងប្អូនឈាមជ័ររួមផ្ទៃតែមួយលើកលែងអភ័យទោសឈប់ឈ្លោះគ្នាដណ្តើមកេរ្ត៍ឳពុកម្តាយជាមួយគ្នាតទៅទៀត ។
ជាចុងក្រោយភាគីជំលាស់បានយល់ព្រមដោយស្ម័គ្រចិត្តផ្សះផ្សារបន្តចំណងគ្រួសារបងប្អូនដោយយល់ព្រមចែករំលែកគ្នាបែងចែកដីកេរ្តិដោយសុខចិត្តសុខកាយតាងៗខ្លួន ។ប៑ុនឆោមកញ្ចក់សង្គម/ ks-newstv
No comments