សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

ខ្មាន់កាំភ្លើងម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកអង្គស្នួលក្រោយបាញ់មនុស្សឲ្យស្លាប់នៅបុរីប៉េងហូតបឹងស្នោច្បារអំពី...

ដោយ :eyenewskh.com

 




(ភ្នំពេញ)៖   ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ រស់នៅក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលឲ្យឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបាន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាពផងដែរ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ 

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ាផងដែរ។ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។ 

ក្រៅពីខ្មាន់កាំភ្លើងត្រូវឃាត់ខ្លួន កម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីនេះផងដែរ។

ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ។











No comments