ឆេះផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅច្បារអំពៅ..
(ភ្នំពេញ) នៅព្រឹកវេលាម៉ោង ០៧និង៥០នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆេះមួយ កន្លែងស្ថិតនៅចំណុច ផ្លូវលំ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។មូលហេតុ: ឆ្លងចរន្តអគ្គិសនី ។
ម្ចាស់ទីតាំង: ឈ្មោះអាន ឧស្សហ៍ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: លក់ដូរផ្ទះដែលឆេះប្រភេទឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx១៥ម៉ែត្រ
ខូចខាតសម្ភារៈ ឆេះផ្ទះឈើប្រក់ស័ង្កសី ចំនួន ០១ខ្នងអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន ០៣ខ្នង បន្ថែមទៀត។
បញ្ជាក់អគ្គីភ័យនេះមិនបណ្តាលឲ្យមនស្សស្លាប់
និងរបួស នោះឡេីយ។
រថយន្តការិ. អគ្គិភ័យ : ចំនួន ១៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧ឡាន ស្មើនឹង ៦៨ម៉ែត្រគូប ។
-រថយន្តជំនួយអន្តរាគមន៍: -អូរបរពន្លត់អគ្គិភ័យរបស់ការិយាល័យចរាចរណ៍ផ្លូវទឹកចំនួន ០១គ្រឿង ។
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
-ពន្លត់ចប់ នៅម៉ោង ៩នឹង០០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ។វិរ:ks-newstv
No comments