សមត្ថកិច្ចឃាត់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កម្លាំងនគរបាលបានចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។
ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះសមត្ថកិច្ច បានឃាត់ខ្លួន(ឯកឧត្តម) ជួន គន្ធា តាមដីកាតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋ ចំនួន៦,០០០ដីឡូត៍ ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងម្នាក់ៗមួយឡូតិ៍ (១០មx៣០ម) តែត្រូវចេញលុយ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី ។
No comments