ផ្ទុះគ្រាប់នៅបន្ទាយយោធាភូមិភាគ៣ស្លាប់មនុស្ស២០នាក់...
នៅរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ១៥នាទី មានករណីគ្រោះអគ្គិភ័យ ផ្ទុះគ្រាប់ស្តុកក្នុងឃ្លាំង នៅយោធភូមិភាគ៣ ដែលស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ករណីនេះដែរមានមនុស្សស្លាប់ចំនួន ២០ នាក់
រងរបួសធ្ងន់.ស្រាល ជាច្រើននាក់ទៀត
ខូចខាតអគារចំនួន ០៩ ខ្នង , ខូចខាតរថយន្តចំនួន ០២គ្រឿងនិងខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ២៥ ខ្នងផងដែរ ។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤ គ្រឿង របស់នាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង។
រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០១ គ្រឿង។
រថយន្ត អធិការដ្ឋាននគរបាលក្រុងច្បារមន ចំនួន ០១ គ្រឿង។
រថយន្តអធិការស្រុកសំរោងទង ចំនួន ០១គ្រឿង។
រថយន្ដ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន០២ គ្រឿង។
រថយន្តកងប្រតិបត្តិការរុករកនិងសង្រ្គោះមហន្តរាយ៧១១ ចំនួន ០៦ គ្រឿង។
រថយន្តសង្រោះចំនួន ០៤ គ្រឿង. និងប្រើប្រាស់កំលាំងសរុប ២៥៤នាក់ ស្រី ០៩ នាក់(កម្លាំងនគរបាល ១១៣ នាក់ ស្រី០១ ,អាវុធហត្ថ១១០នាក់ ,កម្លាំង៧១១ ចំនួន ២៥នាក់ ស្រី ០៨ នាក់,កម្លាំងពេទ្យ ០៦ នាក) ប្រើប្រាស់អស់ទឹក ១៥រថយន្ត ។
សូមបញ្ជាក់ថា ករណីនេះបណ្តាលមកពីផ្ទុះគ្រាប់ ស្តុកនៅក្នុងឃ្លាំង។
No comments