សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

ស្រ្តីវ័យអាយុ៥០ម្នាក់ត្រូវរថយន្តក្រឡុកសុីម៉ង់កិនស្លាប់ភ្លាមៗនៅច្បារអំពៅ.

ដោយ :eyenewskh.com

 

រសៀលថ្ងៃទី 15 វេលាម៉ោង 4:00 និង 40 នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅផ្លូវជាតិលេខ 1 ទល់មុខសង្កាត់ច្បារអំពៅ២នៅ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ គ្រោះថ្នាកចរាចរណ៍នេះបង្កឡើង ដោយរថយន្តក្រឡុកស៊ីម៉ង់ពណ៌សពាក់ស្លាកលេខភ្នំពេញ5A3202បានកិន ស្ត្រីចំណាស់ម្នាក់ បណ្ដាលឲ្យបែកក្បាល ខ្ទេចស្ទើរមើលមិនយល់។ 

ស្ត្រីរងគ្រោះឈ្មោះ(តាំង ប៉ឡេង)អាយុ៥០ឆ្នាំ ជិះម៉ូតូពណ៌ខ្មៅសេរី២០១៣ពាក់ស្លាកលេខភ្មំពេញ1CE2620ដែលមានអាស្រ័យដ្ឋានសព្វថ្ងៃ ផ្ទះលេខ១៥០កាអី០ផ្លូវលេខ២១៥ភូមិ៨ខណ្ឌ 7 មករា រាជធានីភ្ឋំពេញ។

ចំណែក តៃកុងរថយន្ត ក្រឡុកសុីម៉ងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។,ks-newstvប៊ុនឆោម







No comments