មន្រ្តីជំនាញសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូសភាអាល្លឺម៉ង់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Martina Stamm-Fibich និងគណៈប្រតិភូនៃគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ នៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនិងសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ គ.ស.ម.ក. និងគណៈកម្មាធិការសម្របសម្រួលញត្តិ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានសម្តែងការស្វាគមន៍ចំពោះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈប្រតិភូ និងគណៈប្រតិភូទាំងអស់ ដោយបានគូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា ការទទួលពាក្យបណ្ដឹងពាក់ព័ន្ធ នឹងការរំលោភបំពានសិទ្ធិមនុស្ស ដោយផ្ទាល់នៅ គ.ស.ម.ក. និងតាមរយៈ App CHRC ការដាក់ប្រអប់ ពាក្យបណ្ដឹងនៅតាមកន្លែងឃុំឃាំង ការចុះស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្ដឹង ការផ្តល់ប្រឹក្សានិង ការពារពីក្រុមមេធាវីរបស់ គ.ស.ម.ក. និងការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្សដល់សិស្សានុសិស្ស គរុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ទូទាំងប្រទេស។
ឯកឧត្តម ក៏បានលើកឡើងពីការ ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និង មណ្ឌលស្តារនីតិសម្បទា និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងពីតួនាទីសំខាន់មួយទៀតរបស់ គ.ស.ម.ក. គឺការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការ សហប្រជាជាតិ។
ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែល ផ្អែកលើគោលការណ៍ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយឧត្តមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនៃជំនួបនេះផងដែរ លោកជំទាវ Martina Stamm-Fibich បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកជំទាវ ក៏បានបង្ហាញពីតួនាទីភារកិច្ចរបស់គណៈ កម្មាធិការសម្របស្រួលញ្ញត្តិ ដែលផ្តោតលើការទទួលញ្ញត្តិពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ច សុខាភិបាល អប់រំ និងការងារ ព្រមទាំងនីតិវិធីក្នុងការដោះស្រាយញ្ញត្តិទាំងនោះ។
ជាចុងក្រោយ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ក៏បានថ្លែងអំណរគុណលោកជំទាវ Martina Stamm-Fibich និងគណៈប្រតិភូនៃគណៈកម្មាធិការសម្របសម្រួលញ្ញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកតួនាទីនិងបទពិសោធន៍ការងាររបស់គណៈកម្មាធិការ និងបានជូនពរគណៈប្រតិភូទទួល បានជោគជ័យក្នុងបេសកក
No comments