សមត្ថកិច្ខបង្ក្រាបទីតាំងទទួលផ.លចោរក.ម្មមួយកន្លែង ស្ថិតនៅផ្លូវលេខ១៩២ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣
(ភ្នំពេញ ) កាលពីវេលាម៉ោង០៣:៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, និងដោយមានការអនុញ្ញាតិពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ និងកម្លាំងនគរបាលខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងទទួលផ.លចោរក.ម្មមួយកន្លែង ស្ថិតនៅផ្លូវលេខ១៩២ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរកឃើញម៉ូតូ ចំនួន៣១គ្រឿង និងផ្លាកលេខចំនួន១១២សន្លឹក ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានទីតាំងស្ថិតនៅខាងជេីងគល់ស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឬទំនាក់ទំនងលេខទូរស័ព្ទ 092899919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
សូមជួយ Share ដេីម្បីរកម្ចាស់ស្លាកលេខនិងអ្នកបាត់ម៉ូតូបានដឹងផង.
No comments