សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

ល្បែងស៊ីសង ជល់មាន់និងអាប៉ោងមួយកន្លែង កំពុងបើកលេង យ៉ាងកក្រើកក្នុងភូមិផ្លូវត្រី ឃុំថ្មគរស្រុកល្វាឯម ខេត្តកណ្តាលមិនខ្លាចអាជ្ញាធរ

ដោយ :eyenewskh.com

 


កណ្តាល ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាល្បែងស៊ីសងជល់មាន់និងអាប៉ោងបើកលេងបានយ៉ាងរលូនដូច្នេះហេតុអ្វីលោកវរសេនីយ៍ត្រីយ៉នសុផា នាយប៉ុស្តិ៍ថ្មគរនិងលោកវរសេនីយ៍ឯកមួងរដ្ឋាអធិការនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។ 

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងយ៉ាងកក្រើកបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។ ប្រជាពលរដ្ឋរស់នៅភូមិផ្លូត្រីឃុំថ្មគរស្រុកល្វាឯមសូមសំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្ដេចមហាវបរធិបតីហ៊ុនម៉ាណែតជាប្រមុខរាជរដ្ឋាភិបាល រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស។



No comments