សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

ក្មេងប្រុសម្នាក់ក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត និងដំបៅក្រពះធ្ងន់ធ្ងរ ..

ដោយ :eyenewskh.com

មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះជីវិត កុមារអាយុ៤ឆ្នាំម្នាក់មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើការសង្រ្គោះបន្ទាន់ដោយជំនួយស្នប់ដង្ហើម និងឆ្លុះក្រពះឃាត់ឈាមព្រមជាមួយនិងការបញ្ចូលឈាម ១៥ប្លោក និងចម្រោះប្លាកែតអស់ ៤ ប្លោក។

មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, កុមារដែលមានជំងឺរលាកសួត និងដំបៅក្រពះរូបនេះ បានបាត់បង់ឈាមរហូតដល់ ៦០%ទៅហើយដោយអាការៈក្អួត និង ហូរឈាមតាមទ្វារបាត។

បន្ទាប់ពីថែទាំ និងព្យាបាលរយៈពេល២៣ថ្ងៃ យ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រួចមក, បច្ចុប្បន្នកុមាររូបនេះបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹមយ៉ាងរីករាយ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលតែងតែបរិច្ចាគថវិកា ដើម្បីរួមគ្នាសង្រ្គោះជីវិតទារក កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ដើម្បីបរិច្ចាគសូមចុចតំណខាងក្រោមនេះ៖ 

- រៀល: https://link.payway.com.kh/n3100462b

- ដុល្លារ: https://link.payway.com.kh/KS100484b






No comments