សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី៣ បានចុះត្រួតពិនិត្យដីមួយកន្លែងដែលមានស្លាកយីហោឈ្មោះក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង

ដោយ :eyenewskh.com

 


(រាជធានីភ្នំពេញ) មានការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនថា “ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង បានយកចំណីដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន ៣៣ប្រលោះទុកជួលនៅត្រង់ចំណុចផ្លូវ ៣៧១’’ លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានដឹកនាំប្រជាការពារសង្កាត់ និងមេភូមិដំណាក់ធំ៣ ចុះត្រួតពិនិត្យដល់ទីតាំងដីក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងការត្រួតពិនិត្យ និង ការចុះស្រាវជ្រាវពុំមានការសាងសង់ ឬ ជួលនោះទេ ប៉ុន្តែរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣នឹងទប់ស្កាត់ដល់ ក្រុមហ៊ុនដឹកជញ្ជូនឈុនហុង មិនអោយសាងសង់ ឬ ជួលនោះទេ។ ប្រសិនបើមានដូចករណីសាងសង់ ឬ ជួលលើចំណីផ្លូវរដ្ឋនោះ គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី៣ នឹងចុះស្រាវជ្រាវចាត់វិធានការទប់ស្កាត់ទៅតាមផ្លូវច្បាប់។









No comments