សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

នគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មាន សាន្តព្រហ្ម ដែលបានបង្ហោះឃ្លីបវីដេអូ សកម្មភាពនារីបីនាក់ វាយក្មេងស្រីម្នាក់ ហើយបានលើកឡើងថា សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កព្រោះមិនគ្រប់អាយុ

ដោយ :eyenewskh.com

 


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មាន សាន្តព្រហ្ម ដែលបានបង្ហោះឃ្លីបវីដេអូ សកម្មភាពនារីបីនាក់ វាយក្មេងស្រីម្នាក់ ហើយបានលើកឡើងថា សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កព្រោះមិនគ្រប់អាយុ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ស្រាវជ្រាវឃាត់ខ្លួននារីបង្កចំនួនពីរនាក់ កសាងសំណុំរឿងអនុវត្តតាមនីតិវិធី។

ចំណែក នារីឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី មានឆ្នាំកំណើត ២០១០ ជាអនីតិជន មិនទាន់គ្រប់ អាយុ សមត្ថកិច្ចអប់រំឱ្យគាត់ទៅផ្ទះវិញ។អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕




No comments