សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

ស្ត្រីទេីបសម្រាលកូន និងត្រៀមសម្រាល សរុបចំនួន ២៣នាក់​ នៅមណ្ឌលសុខភាព​ព្រៃប្រស់​ ខេត្តកំពង់ធំ​ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ

ដោយ :eyenewskh.com

លោកស្រី ម៉ែន​ នារីសោភ័គ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងបានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងសារអប់រំសុខភាពស្តីពី​អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,​ ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច​ ៤ដង​ មុនពេលសម្រាល,​ ការទទួលទានអាហារូបត្ថម្ភ​ បន្លែធម្មជាតិ​ ដេីម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ,​ កុំបរិភោគផ្អែមពេក-ប្រៃពេក​ ដែលអាចបង្កជាជំងឺផ្សេងៗ​ ដូចពាក្យចាស់ពោលថា​ «ស្រឡាញ់ខ្លួន​ ឱ្យស្ងួនចំណី»,​ «ការពារប្រសេីរជាងព្យាបាល»,​ «ញាំអាហារជាថ្នាំ​ កុំញាំថ្នាំជាអាហារ»ជាដេីម។

ទន្ទឹមនឹងនេះ​លោកស្រីបានលើកទឹកចិត្តដល់មាតាគ្រប់រូប ក្រោយសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះម្តាយ​ ដេីម្បីកូនមានសុខភាពល្អ​ ធន់នឹងជំងឺផ្សេងៗ,​ បន្តពិនិត្យសុខភាពក្រោយពេលសម្រាល,​ ចាក់វ៉ាក់សាំង​បង្ការដល់ទារក​ ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដេីម។

លោកស្រីក៏បានផ្តាំផ្ញេីដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ​ ផឹកទឹកឆ្អិន​ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់​ អាហារូបត្ថម្ភត្រឹមត្រូវ​ និងថែទាំសុខភាពឱ្យបានល្អ។

​ស្ត្រីជាមាតាទាំង ២៣គ្រួសារ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ដែលបានចុះអប់រំ​ និងក្រេីនរំលឹកពីសារអប់រំសុខភាព​ ព្រមទាំងបានផ្តល់អំណោយជួយសម្រាលការលំបាក​ ដោយក្នុងគ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម,​ អង្ករសុខភាព ២គីឡូក្រាម​,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង,​ ទឹកត្រី​ ១យួរ,​ ទឹកស៊ីអ៉ីវ​ ១យួរ,​ ឃីត (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់​,​ កន្សែងពោះគោ​ ១,​ សាប៊ូដុសខ្លួន​ ២ដុំ​ និងថវិកា​ ២ម៉ឺនរៀល។

សូមជម្រាបថា ក្នុងរយៈពេល២ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានចុះអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពដល់និស្សិត និងស្ត្រីត្រៀមសម្រាលកូន និងសម្រាលកូនរួច នៅខេត្តចំនួន២ សៀមរាប និងខេត្តកំពង់ធំ៕

No comments