សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

សមត្ថកិច្ចឃាត់ខ្លួនឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី..

ដោយ :eyenewskh.com

 


(ខេត្តកំពង់ស្ពឺ)  សមត្ថកិច្ចឃាត់ខ្លួនឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់បានលែងលះ ហើយត្រូវរៀបការស្អែកនេះ ។

នោះ រឿងធំបណ្តោយ ! កាន់តែធ្ងន់ធ្ងរហើយ បើជាការពិត?មានតួនាទី ដល់ថ្នាក់ ឧត្តមសេនីយ៍ត្រី ស្នងការរង ខេត្តកំពង់ស្ពឺ មួយទាំងមូល តែបែ ជាមានគំនិតក្លែងបន្លំឯកសារ ដើម្បីបានរៀបការ ជាមួយ ប្រពន្ធថ្មី ក្នុងពេលដែលខ្លួន មិនទាន់ លែងលះ ដាច់ស្រេច ជាមួយប្រពន្ធដើម ។

ចំណែកប្រពន្ធដើម មានតួនាទីជា អធិការរងនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ថែមទៀតផង ។ព្រឹកថ្ងៃទី១៩មករា២០២៤នេះ សមត្ថកិច្ចបានបញ្ជូន​ខ្លួន​លោក​ផ្កាយ១ ង៉ា​ម រី ឬ ឃុត វឌ្ឍនា ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពី ដែលមានកម្លាំងកងអន្តរាគមន៍ការពារសន្តិសុខយ៉ាងម៉ត់ចត់ជាទីបំផុត ធ្វើទ្បើងតាមបញ្ជា របស់ព្រះរាជអាជ្ញា ការបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ត្រីស្នងការរង ខាងលើ គឺពាក់ព័ន្ធ ការរៀបចំ ក្លែងឯកសារ រៀបការប្រពន្ធថ្មី ក្រោយពីមាន ពាក្យបណ្តឹង របស់ប្រពន្ធដើម ។ 




No comments