ស្ត្រីម្នាក់មានផ្ទៃពោះ៥ខែ ត្រូវបានឃាតករសម្លាប់ដោយកាត់ក្បាល
ខេត្តកណ្តាល : សាហាវណាស់ ! ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវបានឃាតករសម្លាប់ដោយកាត់ក្បាល រួចអូសសពចូលទៅលាក់ក្នុងព្រៃហើយដុតចោល ប៉ុន្តែសាកសពមិនត្រូវបានភ្លើងឆេះអស់នោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅក្នុងព្រៃស្ថិតនៅក្នុងភូមិរម្លិច ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ស្ត្រីរងគ្រោះឈ្មោះ វ៉េង ថារី អាយុ២៦ឆ្នាំ នាងមានផ្ទៃពោះ៥ខែ មានប្ដីជាកម្មករសំណង់ និងមានទីលំនៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចពិនិត្យកោសល្យវិច័យ ពុំទាន់បញ្ជាក់ថា ជាករណីប្លន់សម្លាប់ឬរំលោភសម្លាប់នៅឡើយនោះទេ ។
No comments