កាសុីណូLUCKY និងកាស៊ីណូROYAL នៅជិតច្រកព្រំដែន ទ្វាទ្វេភាគី ទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សង្ស័យហួសសុពលភាព នៃអាជ្ញាប័ណ្ណ នៅតែបើកដំណើរយ៉ាងរលូន
ត្បូងឃ្មុំ៖កាសុីណូLUCKY និងកាស៊ីណូROYAL នៅជិតច្រកព្រំដែន ទ្វារទ្វេភាគីទន្លេចាម ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តអោយថៅកែយួន បើកលេងលេងស៊ីសង យ៉ាងគគ្រឹកគគ្រេង ដោយមហាជនបានលើកឡើងថា?កាស៊ីណូLUCKYនិងកាស៊ីណូROYAL ទំនងហួសសុពលភាព នៃអាជ្ញាប័ណ្ណទៅហើយ ប៉ុន្តែនៅតែបន្តបើកដំណើរការលេងល្បែងស៊ីសងបានយ៉ាងរលូន។បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៌មួយ បានឱ្យដឹងថា? កាលពីម៉ោង១១ ថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៣ មានក្រុមឡានរកសុី ដឹកជញ្ជូនជនជាតិយួនឆ្លងដែន មកលេងល្បែងស៊ីសង នៅក្នុងកាសុីណូLUCKY និងកាស៊ីណូROYAL ដោយមានមនុស្សចំនួន២ក្រុម ជម្លោះដណ្តើមម៉ូយគ្នាហើយបានផ្ទុះជាអំពើហឹង្សា ដុតឡានយួនគ្នាឯងអស់មួយគ្រឿង នៅក្នុងទឹកដីយួន នៅគៀកនឹងច្រកព្រំដែនទ្វារទ្វេភាគីទន្លេចាម។
ប្រភពបានបន្តឱ្យដឹងទៀតថា៖កាសុីណូទាំង២ខាងលើនេះ ជាម្ចាស់កម្មសិទ្ធ របស់លោកជំទាវម្នាក់ឈ្មោះ(ឆឹង ណេង) បច្ចុប្បន្នមានទីលំនៅក្នុងទីរួមខេត្តត្បូងឃ្មុំ ប្រភពបានបន្តទៀតថា៖លោកជំទាវឈ្មោះ(ឆឹង ណេង) កំពុងតែបន្តជួលទឺតាំងកាសុីណូខាងលើនេះ ឱ្យថៅកែយួន ដែលគេដាក់ការសង្ស័យថា? មិនស្របច្បាប់ បើកលេងទាំងបំពានច្បាប់ទៀតផង។លោកស៊ា ស៊ីណាល់ មេច្រកទ្វាព្រំដែនទ្វេភាគីទន្លេចាម ត្រូវបានគេដាក់ការសង្ស័យថា? (១)បានបើកដៃឱ្យពលរដ្ឋយួនឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា(ចេញចូលអត់ប៉ាស្ព័រ អត់ច្បាប់)បានដោយរលូន។
(២)បើកដៃឱ្យពលរដ្ឋយួនមកដេកសម្ងំសោយសុខនៅក្នុងការសុីណូទាំង២ ខាងលើនេះ ដើម្បីគេចផុតពីដៃសមត្ថកិច្ចយួនបានយ៉ាងរំភើយ។(៣)បង្កើតភាពអនាធិបតេយ្យតាមច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម។ពាក់ព័ន្ធនិងការរិះគន់ខាងលើនេះ លោកស៊ាង សីណាល់ គ្រាន់តែចុចទទួលលើកទូរស័ព្ទភ្លាម (សាន់ដេ) បានលើកឡើងពីករណីខាងលើនេះ ស្រាប់តែលោកស៊ា ស៊ីណាល់ មិនឆ្លើយតបដើម្បីបំភ្លឺនោះទេ?ដោយលោកស៊ា ស៊ីណាល់ បានចុចផ្តាច់ទូរស័ព្ទតែម្តង (មានន័យ)ថាអង្គភាពគេហទំព័រ(សាន់ដេ)មិនអាចសូមការបកស្រាយបំភ្លឺលំអិត ពីលោកស៊ា សីណាល់ មិនបាននោះទេ?។
គួររម្លឹកផងដែលថា? នៅពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញបញ្ជា ឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ នៅក្នុងដែនសមត្ថកិច្ ចរបស់ខេត្តជាប់ព្រំដែន ក្រោយរកឃើញភាពមិនប្រក្រតី មួយចំនួនដោយយោងតាមលិខិតមួយច្បាប់ ដែលផ្ញើរជាពិសេសនទៅកាន់អាជ្ញាធរខេត្ត ជាប់ព្រំដែន ចុះថ្ងៃទី៣ខែតុលា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ៗ នៅត្រង់ចំណុចទី៤ចំពោះអាជ្ញាធរខេត្តទាំងនោះថា៖ «ក្រសួងជំរុញឱ្យចាត់វិធានការ តាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិតដែលអូសទាញប្រជាពលរដ្ឋ ឱ្យឆ្លងព្រំដែនខុសច្បាប់តាមគ្រប់រូបភាព»។
កាសុីណូLUCKYនិងកាស៊ីណូROYAL សង្ស័យហួសសុពលភាពនៃអាជ្ញាប័ណ្ណ នៅតែបើកដំណើរយ៉ាងរលូននោះ?លោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ មិនបានបំភ្លឺលំអិតជូនអង្គភាពគេហទំព័រ(សាន់ដេ)តាមទរស័ព្ទនោះទេ?លោកម៉ុន មាគ៌ា បានប្រាប់(សាន់ដេ)ថា សូមបញ្ជូនរូបភាពចូលតាមប្រព័ន្ធតេឡេហ្ក្រាម(Telegram) ក្រោយពីអង្គភាពគេហទំព័រ(សាន់ដេ)បានបញ្ជូនរូបភាពនៃសកម្មភាពល្បែងស៊ីសងនៅក្នុងសុីណូLUCKYនិងកាស៊ីណូROYAL ជូនលោកម៉ុន មាគ៌ា រួចមក លោកម៉ុនមាគ៌ា បានត្រឹមតែពោលពាក្យសូមអរគុណប្អូន តែប៉ុណ្ណោះ។
កន្លងមករដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ បានចេញបទបញ្ជាចំៗថា?ឫសគល់នៃបញ្ហា និងបញ្ជាអោយដោះស្រាយឱ្យចំណុចប៉ុន្តែអាជ្ញាធរខេត្តជាប់ព្រំដែន ហាក់នៅតែធ្វើព្រងើយកន្តើយហើយបែរជារិះរកវិធីរាយការណ៍កុហក់ ភូតភរជួយបិទបាំងទង្វើល្មើសច្បាប់ទៅវិញ ឬពួកគាត់ចាត់ទុកបទបញ្ជារបស់ ថ្នាក់លើគ្រាន់តែជាទ្រឹស្តីក្នុងក្រដាស ឬចាត់ទុកថាជាក្រដាស់អត់ប្រយោជន៍។
No comments