សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

កាស៊ីណូថ្មពេជ្រ សង្ស័យបើកភ្លើងខៀវ ឬបើកដៃជនជាតិខ្មែរ ចូលទៅលេងល្បែង​ជល់​មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត យ៉ាងអនាធិបតេយ្យជាទីបំផុត ខណះអាជ្ញានិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ តាមផ្លូវច្បាប់ .. ...

ដោយ :eyenewskh.com

 


 កណ្ដាល​៖កាស៊ីណូ​”​ថ្ម​ពេជ្រ​”​មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចេញពីក្រសួងពាក់ព័ន្ធ ដោយកាស៊ីណូថ្មពេជ្រ មាន​ទីតាំងនៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ ស្ថិតនៅ​ភូមិ​ក្អម​សំណរ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្តាល បានបើកដំណើរការយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងស៊ីសង មានជនជាតិវៀតណាម និងជនជាតិខ្មែរ បានប្រមូលផ្តុំគ្នាចូលទៅលេងល្បែងជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត យ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់លុយ ក្នុងមួយគូរៗ រាប់សែនរៀល ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមផ្លូវច្បាប់សោះឡើយ។ពាក់ព័ន្ធនិងករណីជនជាតិខ្មែរ បាននាំគ្នាសម្រុកចូលទៅលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូថ្មពេជ្រ សង្ស័យតែម្ចាស់កាស៊ីណូថ្មពេជ្រ ជាអ្នកបើកភ្លើងខៀវ ឬបើកដៃអោយជនជាតិខ្មែរចូលទៅលេងផងក៌មិនដឹង។


​គួ​រម្លឹកថា ជាគោលការណ៍ របស់ក្រសួងពាក់ព័ន្ធនៅក្នុងកាស៊ីណូ​នីមួយៗ​នៅ​ក្នុងប្រទេសកម្ពុជា គេ​មិន​តម្រូវ​អោយជនជាតិ​”​ខ្មែរ​”​ចូល​ទៅលេង​ល្បែងស៊ីសង​នោះ​ឡើយ​? ​ក្នុង​នោះ​បើ​ប្រជាពលរដ្ឋខ្មែរ ចូល​បម្រើ​ការងារ ឬ​សុំ​ច្បាប់​បើក​អាជីវកម្ម នៅក្នុងកាស៊ីណូ គឺជា​រឿង​ត្រឹមត្រូវ​។ ​ប៉ុន្តែ​បើ​ប្រជាពលរដ្ឋខ្មែរ​ នាំគ្នាចូលទៅលេង​ល្បែង​ស៊ីសង គឺជា​រឿង​ខុសច្បាប់ មួយរយ​ភាគរយ ដែល​ទាមទារ​អោយអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប ជាបន្ទាន់ ចំពោះ​បទល្មើស​មួយ​នេះ​!​។​តែ​ផ្ទុយទៅវិញ​កាស៊ីណូ​”​ថ្ម​ពេជ្រ​” ត្រង់​ចំណុច​ក្បែរ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ ស្ថិតនៅ​ភូមិ​ក្អម​សំណរ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្ត​កណ្តាល​ ​បែរ​ជា​បើក​លេង​ល្បែងស៊ីសង ជាប្រចាំ ដោយ​ភ្នាល់​ចាក់​លុយ​ធំៗ ដោយគេបាន​ដាក់ការសង្ស័យថា? ម្ចាស់កាស៊ីណូថ្មពេជ្រ បានកៀងគរ​អោយជនជាតិខ្មែរចូលទៅលេង​ល្បែង​យ៉ាង​ពេញទំហឹងភ្លូក​ទឹក​ភ្លូ​កដី ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការតាមផ្លូវច្បាប់។


បើតាម​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថាៈ កាស៊ីណូ​”​ថ្ម​ពេជ្រ​” គឺ​បាន​ធ្វើ​អាជីវកម្ម បើក​លេង​ល្បែងស៊ីសងជល់មាន់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ​ភាគច្រើន​ជា​ ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្នុងរាជធានី​ភ្នំពេញ​.​ស្រុក​កៀនស្វាយ​.​អ្នក​លឿង និង​នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល បានមក​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែង ”​ជល់មាន់​”​បៀ​រ​”​អាប៉ោង​” យូគី​” រួម​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​”​ដោយ​ភ្នាល់​ចាក់​លុយ​ធំៗ យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​កាស៊ី ណូ​”​ថ្ម​ពេជ្រ​”​ ​ខណៈ​អាជ្ញាធរ​និង​សមត្ថ​កិច្ចនៅក្នុងមូលដ្ឋាន ទំនងនាំគ្នារកក្សា​ភាព​ស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមច្បាប់ ។​ពាក់ព័ន្ធនិងករណីល្បែងស៊ីសងខាងលើនេះលោកអាំ ធូ អធិការស្រុកលើកដែក បានបញ្ជាក់ប្រាប់(សាន់ដេ)តាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធTelegramថា?
​ខ្ញុំជាប់ប្រកាស់ប្រធានតុលាការខេត្ត។

ដោយឡែកប្រជាពលរដ្ឋនៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បានធ្វើការសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិសេសលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមេត្តាជួយចាត់វិធានការណ៌ តាមផ្លូវច្បាប់ ចំពោះកាស៊ីណូថ្មពេជ្រ ដែលគេដាក់ការសង្ស័យថា?ម្ចាស់កាស៊ីណូខាងលើនេះ បានបើកភ្លើងខៀវ ឬបើកដៃអោយជនជាតិខ្មែរប្រមូលគ្នាមកលេងល្បែងស៊ីសង យ៉ាងអនាធិបតេយ្យជាទីបំផុត។


No comments