អ្នកសារព័ត៌មានរាប់រយនាក់ ប្តឹងទៅក្រសួងព័ត៌មានសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណះ...
(ភ្នំពេញ)៖ ក្រោយរងការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News។
នៅព្រឹកទី២៧.០៩.២០២៣ បងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។
ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ទន្ទឹមនិងនោះលោក ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍។
ក៏បានទទួលញត្តិ ពីក្រុមអ្នកសារព័ត៌មាន និងទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ដោះស្រាយ តាមបែបបទរដ្ឋបាល..!។
-លោក ផុស សុវណ្ណ បានសួរថាៈ តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ..?។
-ស្រាប់តែបងប្អូនអ្នកសារព័ត៌មានឆ្លើយថាៈ ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែង និងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ។
ព្រោះចាងហ្វាងសារព័ត៌មាន មួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែក សម្រាប់ធ្វើការប្រមាថតិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន...!។
លោក ផុស សុវណ្ណ បញ្ជាក់ថាៈ រាល់ការទាមទាររបស់បងប្អូន លោកនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងតាមតែអាចទទួលយកបាន។
No comments