សមត្ថកិច្ចឃាត់ខ្លួនអ្នកឧកញ៉ាហុី គឹមហុងថៅកែ ក្រុមហ៊ុនពិភពដីមាស ព្រមទាំងអង្គរក្ស.......
ប្រភពច្បាស់ការពីសមត្ថកិច្ចបានបង្ហេីបអោយដឹងថា នៅរសៀលថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ នេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និង ភរិយា ។ ចំពោះ អង្គរក្ស ៥ នាក់របស់ អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារតែអង្គរក្សទាំងនេះ ប្រឆាំងរារាំងសមត្ថកិច្ច ពេលចុះអនុវត្តន៍ដីកា ។
ប្រភពបានបន្ថែមថា ការឃាត់ខ្លូនបានធ្វើឡេីងតាមដីការបស់ តុលាការ ពីបទឆបោកប្រជាពលរដ្ឋច្រើនរយគ្រួសារពាក់ព័ន្ធគម្រោងវិនិយោគដីឡូត៍ ។ ប្រភពបានអោយដឹងទៀតថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួន បុគ្គលពាក់ព័ន្ធជាច្រើនទៀតក្នុងក្រុមហ៊ុនពិភពដីមាស ដែលពាក់ព័ន្ធសកម្មភាពឆបោកប្រជាជន ។ព័ត៌មានបឋម
No comments