កុមារា កែវ វិពុធ បាន នាំយកថវិកាចំនួន ១០ ០០០ ០០០ រៀល មកបរិច្ចាគចូលរួមសង្រ្គោះជីវិតកុមារ នៅថ្ងៃខួបកំណើត
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរសរបស់លោកស្រី ខឹមជា ម៉ារីណា ដែលបានផ្តួចផ្តើមគំនិត និងនាំយយកថវិកាចំនួន ១០ ០០០ ០០០ រៀល ក្នុងថ្ងៃខួបកំណើតរបស់កុមារា កែវ វិពុធ មកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
No comments