សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

សូមសណូមពអាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទីមេត្តាសង្រ្កាបល្បែងស៊ីសងជល់មាន់អនទ្បាញតាមទូរទស្សន៍ផង កុំនាំគ្នារក្សាភាពស្ងៀមស្ងាត់ពេក ព្រោះផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ..

ដោយ :eyenewskh.com
ខេត្តតាកែវ .មហាជនបានសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការនគរបាលខេត្តតាកែវ  ជាពិសេស លោក អ៊ូច ភា ជាអភិបាលគណៈអភិបាលខេត្តតាកែវ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងជល់មាន់អនទ្បាញតាមទូរទស្សន៍មួយកន្លែងលេងនៅភូមិតានន ឃុំត្នោត  ដែលកំពុងតែលួចលាក់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។
ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកបាទី  បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។

សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងជល់មាន់អនទ្បាញតាមទូរទស្សន៍ ខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី  ហាក់ដូចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងជល់មាន់តាមទ្បាញ ខាងលើនេះអស់ហើយមេីលទៅ ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។


No comments