សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

តុលាការកូរ៉េខាងត្បូង បដិសេធសំណើពន្យារការឃុំខ្លួនប្រធានាធិបតី Yoon

ដោយ :eyenewskh.com

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ​ បានបដិសេធសំណើរបស់ ការិយាល័យរដ្ឋអាជ្ញាក្នុងការពន្យារការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។

គួរបញ្ជាក់ថា លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួននិងសាកសួរ កាលពីថ្ងៃពុធមុន ទាក់ទងនឹងការស៊ើបអង្កេតពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ។

តុលាការធម្មនុញ្ញ កំពុងពិនិត្យករណីនេះ ហើយត្រូវសម្រេចក្នុងរយៈពេល ១៨០ថ្ងៃថាតើ ត្រូវដកលោក Yoon ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬស្តារ អំណាចរបស់លោកឡើងវិញ។

ការបដិសេធរបស់តុលាការ ក្នុងការពន្យារការឃុំខ្លួនលោក Yoon មានន័យថា លោកអាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា លោកនៅតែប្រឈមមុខនឹងការស៊ើបអង្កេតពីបទ បះបោរហើយ អនាគតនយោបាយរបស់លោកនៅតែមិនច្បាស់លាស់៕


No comments