សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

មនុស្ស២នាក់ឆក់ខ្សែភ្លេីស្លាប់ភ្លាមៗនៅច្បារអំពពៅ...

ដោយ :eyenewskh.com


នៅរសៀលវេលាម៉ោង ៥.១០នាទី ថ្ងៃទី១៧ខែកញ្ញា.២០២៤.. មានករណីមនុស្ស២នាក់ឆក់ខ្សែភ្លេីបណ្តាលឲ្យស្លាប់ភ្លាមស្ថិតនៅផ្ទះជួលគ្មានលេខផ្លូវលំភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 ជនរងគ្រោះទី១ ឈ្មោះ គូ សុភារិទ្ធ ភេទ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នៅផ្ទះ (ជាម្ចាស់ផ្ទះ) ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ជនរងគ្រោះទី២ ឈ្មោះ យឿង ពៅ (ហៅ អ៊ុក) ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

 មុនពេលកើតហេតុ  នៅវេលាម៉ោង ប្រហែល ៤.៥០ នាទី ឈ្មោះ យឿង ពៅ បានមកអង្គុយលេងនៅផ្ទះឈ្មោះ គូ សុភារិទ្ធ ជជែកគ្នាលេងពីរឿងបបួលគ្នាចូលលុយទិញនុយទុកទៅស្ទូចត្រី ដោយនិយាយគ្នាបណ្តើរ សាកទូរស័ព្ទនឹង រ៉ូឡូខ្សែភ្លើង ចុចលេងបណ្តើរ ក្នុងពេលមេឃរលឹមស្រិចៗសើមចូលក្នុងផ្ទះផងដែរ , បន្តិចក្រោយមកប្រពន្ធ ឈ្មោះ គូ សុភារិទ្ធ (ម្ចាស់ផ្ទះ) ដែលកំពុងដាំបាយនៅខាងក្រោយ ឃើញជនរងគ្រោះទាំងពីរ ប្រកាច់ចូលគ្នា ដោយជើងរបស់ឈ្មោះ យឿង ពៅ  នៅជាប់ជាមួយ រ៉ូឡូខ្សែភ្លើង ភ្លាមនោះប្រពន្ធម្ចាស់ផ្ទះ បានយកអំបោសជ័រ មកវាយរ៉ូឡូខ្សែភ្លើងចេញពីជើង របស់ឈ្មោះ យឿង ពៅ ហើយស្រែកហៅ អ្នកជិតខាងឲ្យមកជួយ ប៉ុន្តែជនរងគ្រោះទាំងពីរ បានស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចការិយាល័យបច្ចេកទេស ពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ស្លាប់ដោយសារ ឆក់ចរន្តអគ្គីសនី ។

 បច្ចុប្បន្ន : សពទាំងពីរ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។


                

No comments