ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនពីសំណាក់ ឯកឧត្តម គួច ចំរេីន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកណ្តាល...
(ក្រុងអរិយក្សត្រ ) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកចាន់តារា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនក្រុងអរិយក្សត្រ និងសហការី បានជួបសំណេះសំណាល នាំយកអំណោយ និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គួច ចំរេីន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកណ្តាល ចំពោះលោកអ៊ំ នូ ណៃ អាយុ ៦៨ឆ្នាំ ជាអតីតយុទ្ធជន ថានន្តរសក្តិ អនុសេនីយ៍ត្រី មានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
កិច្ចបញ្ចប់លោក ចាន់ តារា អភភិបាលក្រុង ក្រុងអរិយក្សត្រ សូមថ្លែងនូវការដឹងគុណជូនដល់អតីតយុទ្ធជន ទាំងអស់ក៏ដូចជារំលឹកអនុស្សារវីយ៍ នឹករលឹក និងចងចាំជានិច្ចនូវរាល់ស្នាដៃ គុណូបការៈដែលលោកពូ និងបងៗបានចូលរួមបំពេញការងារបម្រេីជាតិ មាតុភូមិ ក្នុងមួយជីវិតការងាររបស់ខ្លួន ដែលមិនគួរបំភ្លេច ឬទុកឱ្យអតីតមន្ត្រីរាជការរបស់យើងណាម្នាក់នៅឯកោដោយគ្មានការអើពើឡើយ ។ប៊ុនឆោមកញ្ចក់សងគម/ksnewstvប្រភពក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
No comments