លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានអញ្ជើញចុះពិនិត្យក្នុងយន្តការឃ្លាំមើលជីវភាពរបស់ទណ្ឌិត សុខ ច័ន្ទលីដាដែលបានទទួលនៃការសម្រេចដោះលែងដោយមានលក្ខខណ្ឌ (មាត្រា៦ ) ការបន្ធូរបន្ថយទោស ...
ខេត្តតាកែវ៖ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានអញ្ជើញចុះពិនិត្យក្នុងយន្តការមួយអនុវត្តកិច្ចឃ្លាំមើលពីជីវភាពរបស់ទណ្ឌិត សុខ ច័ន្ទលីដា ដែលបានទទួលដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌ ( មាត្រា៦ : ការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងហេតុផលមនុស្សធម៍ មានជំងឺ រ៉ាំរ៉ៃធ្ងន់ធ្ងរ តាមព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងការលើកលែងទោស ចុះថ្ងៃទី១២ខែមករាឆ្នាំ២០២១ មាត្រា៥១២ មាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ )
តុលាការបានចេញដីកាសម្រេចលេខ០៦/២០២៤ ចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ ដោះលែងទណ្ឌិត សុខ ច័ន្ទលីដា ដោយមានលក្ខខណ្ឌ។
តុលាការបានចូលទៅដល់លំនៅដ្ឋានឳពុកម្តាយរបស់ សុខ ច័ន្ទលីដា
ដែលជាមន្ត្រីចូលនិវត្តន៏ និងជួបសួរនាំអំពីជីវភាពសុខភាពរបស់ សុខ ច័ន្ទលីដា និងណែនាំអោយមានការការពារប្រយ័ត្នប្រយែងចៀសវាងចម្លងរោគ ( អេដ៍ ថ្លើម ) ដល់អ្នកដទៃ និងក្រើនរំលឹកដាស់តឿនអោយកែប្រែខ្លួនហើយយកបទពិសោធន៍ដែលជួបការលំបាកក្នុងពន្ធនាគារប្រាប់ណែនាំដាស់ស្មារតីដល់យុវជនជំនាន់ក្រោយចៀសវៀងប្រព្រឹត្តខុសនាំទុក្ខលំបាកដល់ខ្លួនដល់គ្រួសារ។
ទន្ទឹមនិងនោះដែរតុលាការបានទទួលលិខិតវាយតម្លៃ លើ ទណ្ឌិត សុខ ច័ន្ទលីដា ពីប៉ុស្តិ និងពីភូមិ ឃុំ៕ប៑ុនឆោម/កញ្ចក់សង្គម/ks-newstv
No comments