រដ្ឋបាលខណ្ឌច្បារអំពៅ បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ...
(ភ្នំពេញ) ដើម្បីពង្រឹងវិន័យក្រមសីលធម៌ និងតួនាទីភារកិច្ចព្រមទាំងសិទ្ធិ របស់កម្លាំងប្រជាការពារទូទាំងខណ្ឌច្បារអំពៅ។
នៅព្រឹកថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៤ .. អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសហការជាមួយរដ្ឋបាលខណ្ឌបាន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងសិទ្ធិរបស់កម្លាំងប្រជាការពារពេលចុះបំពេញការងារ ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមវត្តមានលោកវរៈសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ , លោកឡាយ ស្ទេវិន អភិបាលរងតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីកម្លាំងប្រជាការពារទាំង៨សង្កាត់និងខណ្ឌសរុប ជិត២៥០នាក់ ។
មានមតិទៅកាន់កងកម្លាំងប្រជាការពារ លោកឡាយ ស្ទេវិន អភិបាលរងតំណាងលោកអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌបានលើកឡើងនូវខ្លឹមសារដូចគ្នាថា កម្លាំងប្រជាការពារគឺជាកម្លាំងដែលចូលបម្រើការងារសង្គមដោយស្ម័គ្រចិត្ត ហើយពុំមានប្រាក់បៀវត្សដូចមន្ត្រីរាជការនោះទេ គឺទទួលបានត្រឹមតែប្រាក់ឧបត្ថម្ភ ពីអាជ្ញាធរសង្កាត់និងខណ្ឌតែប៉ុណ្ណោះ ។
កម្លាំងប្រជាការពារ ពុំមានសិទ្ធិ ប្រើប្រាស់ អាវុធ ឬ ខ្នោះដៃអ្វីនោះទេ មានសិទ្ធិត្រឹមតែចូលរួមសហការជាមួយកងកម្លាំងនគរបាលឬកងរាជអាវុធហត្ថដែលជាមន្ត្រីយុត្តិធម៌ ដោយឡែក កម្លាំងប្រជាការពារ ពេលចូលរួម ប្រតិបត្តិការជាមួយកងកម្លាំង មានសមត្ថកិច្ច គឺ ភារកិច្ចតួនាទីរបស់ខ្លួនបានត្រឹមតែចូលរួមសហការ នឹងផ្តល់ព័ត៌មាន ពីមុខសញ្ញា ផ្សេងៗ ឲ្យ មន្ត្រីយុត្តិធម៌ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ចំពោះ បទល្មើសជាក់ស្ដែងដែលកើតនៅចំពោះមុខ កម្លាំងប្រជាការពារមានសិទ្ធិចាប់ភ្លាមៗនិងប្រគល់ឲ្យទៅកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៌ និយាយរួមកម្លាំងប្រជាការពារមិនមែនជាមន្ត្រីយុត្តិធម៍នោះទេគឺបានត្រឹមតែចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៍តែប៉ុណ្ណោះ លើកលែងតែកើតមានបទល្មើសជាក់ស្តែងនៅចំពោះមុខទើបមានសិទ្ធចាប់ជនបង្កររួចហើយប្រគល់ខ្លួនជនសង្ស័យអោយទៅមន្ត្រីយុត្តិធម៍ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប្រភពសណ្តោស ប៑ុនឆោមks-newstv
No comments