លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅនិងជា ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ ធ្វេីការសំណេះ សំណាលជាក្រុមប្រឹក្សាចំនួន១០រូបក្នុងសង្កាត់..
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាសង្កាត់ក្បាលកោះ ក្នុងតំណែង CPP ចំនួន១០រូប ដែលត្រូវចូលរួមបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។
ក្នុងឱកាសនេះដែរ លោក ម៉ៅសឿត បានឧបត្ថម្ភជូនអង្គបោះឆ្នោតរួមមាន ៖ អង្ករ ២០០គីឡូក្រាម-មី១០កេស-ទឹកសុទ្ធ១០កេស-ទឹកក្រូច១០កេស-ទឹកត្រី១០យួរ-ទឹកសុីអុីវ១០យួរ ថវិកា សរុប ១,០០០,០០០រៀល ឧបត្ថម្ភធ្វើស្លាក គណបក្ស ថវិកា ១៧៥ដុល្លារ-ឧបត្ថម្ភកម្លាំងចូលរួមឃោសនាបោះឆ្នោត ថវិកា ៥០០,០០០ រៀល-ឧបត្ថម្ភ ប្រជាការពារ ថវិកា ១០០,០០០ រៀល និងឧបត្ថម្ភស្មៀនសង្កាត់ ថវិកា ១០០,០០០ រៀល។
No comments