កូនប្រុសចិត្តអប្រិយលើកដៃវាយម្តាយរហូតបែកមាត់...
កណ្តាល : វេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ កូនប្រុស ខឹងម្តាយមិនព្រមខលទូរសព្ទ័ទៅបងប្រុសបង្កើត ដើម្បីទារប្រាក់ថ្លៃកក់អាប៊ុល ដែលបងប្រុសបានជួលរបស់ជនសង្ស័យ ស្រាប់តែជនសង្ស័យវាយម្តាយ មួយដៃត្រូវចំបបូរមាត់ខាងលើបែកហូរឈាមដេរអស់3ថ្នេរ។
ហេតុការណ៏ខាងលើបានកើតឡើងនៅ នៅចំណុចភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះ ឯម សំអ៊ុល ភេទប្រុស អាយុ៣៧ឆ្នាំ មានសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលចំនួន១ឆ្នាំកន្លះ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធី៕
No comments