ចាប់ខ្លួនចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ និងអតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ពីបទក្លែងបន្លំឯកសារសាធារណៈ..
រាជធានីភ្នំពេញៈ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤.. កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន ៖ ឈ្មោះ គឹម ថាយមុនី ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ដាង ប៊ុនហាក់ អតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ ពីបទក្លែងបន្លំឯកសារសាធារណៈ ។ ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយលោក សៀង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
No comments