ចាក់សម្លាក់មនុស្សម្នាក់ឲ្យស្លាប់ក្នុងបុរីឈូកវ៉ា២
(ភ្នំពេញ) កាលរសៀលថ្ងទី១៨ មេសា ២០២៤វេលាម៉ោង៣.០០នាទី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ករណីចាក់សម្លាប់ មនុស្ស ១នាក់ស្លាប់ម្នាក់ ក្នុងបុរីឈូកវ៉ា២ផ្ទះលេខ៣១ផ្លូវ៣៦ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមក្នុងផ្ទះ ដោយសារតែបុរសម្នាក់ទៀតដែលត្រូវជាបងប្អូនជីដូនមួយចូលចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់មកជនដៃដល់ក៏បានធ្វើសកម្មភាពអារកសម្លាប់ខ្លួនឯងប៉ុន្តែមិនបានសម្រាច់ បណ្ដាលឲ្យរងរបួសធ្ងន់ដួលដេកក្បែរគ្នា ក្រោយមកជនដែដល់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីដែលស្លាប់ឈ្មោះមាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ អ្នកទាំង២មានកូនប្រុស២នាក់ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ដោយឡែកជនដៃដល់ជាឃាតករមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បើយោងតាមអ្នករស់នៅជិតខាងកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងនៅក្រោមសំយ៉ាបផ្ទះខាងមុខ ចំណែកកូនៗរបស់នាងនៅក្នុងផ្ទប់លើផ្ទះ ហើយប្ដីរបស់នាងមិននៅផ្ទះទេ ព្រោះជាប់រវល់ទៅធ្វើការ ។ ពេលនោះជនដៃដល់ខាងលើប្រដាប់ដោយកូនកាំបិតចុងស្រួចបានដើរចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ រួចក៍ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យនាងដួលដេកស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗតែម្ដង។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីចាក់សម្លាប់នាងរួចហើយ ជនជាឃាតកររូបនោះអត់បានរត់ទៅណានោះទេ ក៏បានយកកូនកាំបិតនោះអារកសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនបានស្លាប់នោះទេ គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។ ហេតុការចាក់សម្លាប់គ្នានេះ ពុំទាន់បានដឹងច្បាស់ថាជារឿងស្នេហាត្រីកោណ ឬ ក៏ជារឿងគំនុំអ្វីឡើយទេ ។
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះធ្វើការស្រាវជ្រាវ ហេតុខាងលើនោះ និងសហកាជាមួយគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះទៅធ្វើកោសល្យវិច័យផងដែរ ៕
No comments