អភិបាលខេត្តកំពង់ស្ពឺរន្ធត់ចំពោះដំណឹងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ
ឯកឧត្ដមវុី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ៖ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរន្ធត់ចំពោះដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅគីឡូម៉ែលេខ ២០ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។ ដែលបណ្ដាលឲ្យមនុស្សចំនួន០៥នាក់បានបាត់បង់ជីវិត និងពីរនាក់រងរបួសធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះសូមបងប្អូន មេត្តាបើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវ: វ៉ាជែងក្នុងស្ថានភាពមិនល្អ , គោរពល្បឿននៃការបើកបរ , មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ ។ សូមជូនពរបងប្អូនសុខសប្បាយគ្រប់ៗគ្នាក្នុងការធ្វើដំណើរទីជិតទីឆ្ងាយ។
No comments