ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្តល់អនុសាសន៍ឱ្យកាងារលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួងការបរទេស ឱ្យកាន់តែមានប្រសិទ្ធភាព និងកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រិតភាព
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្តល់អនុសាសន៍ឱ្យកាងារលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួងការបរទេស ឱ្យកាន់តែមានប្រសិទ្ធភាព និងកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រិតភាព
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្រ្តីរាជការ។
នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍ជូនដល់សមាជិកគណ:កម្មការអំពីកាងារលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រិតភាព ដោយឈរលើគោលការណ៍គុណភាព គុណធម៌ និងគុណាធិបតេយ្យ ក្នុងគោលបំណងកាន់តែអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ទៅនឹងស្ថានភាពសកលលោកដែលមានលក្ខណៈស្មុគស្មាញ និងវិវត្តប្រែប្រួលឥតឈប់ឈរ៕
No comments