ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់

ដោយ :kcrtvonline

(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។

អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរ​ការ​រៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុប​ចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។

និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។

ក្នុងចំណោមនិស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ, ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ៩៩.៥ភាគរយ និងថ្នាក់បណ្ឌិត ១០០ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែក​ថ្នាក់​បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ មានចំនួន ៧ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំបណ្ដុះ​បណ្តាលធន​ធាន​មនុស្សសម្រាប់កម្ពុជាយ៉ាងសកម្ម ដោយចាប់តាំងពីការបង្កើតឡើង​នៅឆ្នាំ១៩៨៣ មក​ដល់​ឆ្នាំសិក្សា​២០២៣-២០២៤នេះ សរុបនិស្សិតបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិគ្រប់​គ្រងមាន​ចំនួន ៦១,៥៥៨នាក់ នារី ២៨,៤៩៧នាក់ ស្មើនឹង ៤៦.៣ភាគរយ។

បច្ចុប្បន្ន អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និង កិត្តិយស។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យកំពុងទទួលការបណ្តុះបណ្តាលនិស្សិត សរុបចំនួន ១៣,១៤៧ នាក់ នារី ៨,៣១៩នាក់ ស្មើនឹង ៦៣.៣ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា៣កម្រិត ក្នុងនោះថ្នាក់បរិញ្ញាបត្រ ចំនួន ១១,៨៨៣នាក់ នារី ៧,៧៨៩នាក់ ស្មើនឹង ៦៥.៥ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,២៣៥នាក់ នារី ៥២៤នាក់ ស្មើនឹង ៤២.៤ ភាគរយ និងថ្នាក់បណ្ឌិត ចំនួន២៩នាក់ នារី ៦នាក់ ស្មើនឹង ២០.៦ភាគរយ ។

ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានពង្រឹង និងពង្រីកសមត្ថភាព​ខ្លួន ឱ្យប្រែក្លាយជាសាកវិទ្យាល័យរដ្ឋឈានមុខ និងឈានចូលក្នុងក្របខណ្ឌអន្តរជាតិ៕

 

No comments